សុភាសិតខ្មែរតែងពោលថារក្សាព្រៃបានមិនខ្វះទេអុសដុត ប្រទេសមានសន្តិភាពមានការអភិវឌ្ឈន៍



រក្សាព្រៃបានមិនខ្វះទេឧសដុត ជាសុភាសិតខ្មែរតែងតែពោលជាតំណរាងមក ប្រទេសកម្ពុជាយើងបានហែលឆ្លងកាត់ ភាពជូរចត់ដែលជាវិបរិតនៃនគរជាយូរយារមកហើយ។ ជាភ័ព្វសំណាងណាស់ដែលពូជខ្មែរ មិនរលាយសាបសូន្យក្នុង យុគសម័យបរទេសឈ្លានពាន និងនគរបានកើតកាលយុគ បែកបាក់សាមគ្គីជាតិ តែអ្វីៗទាំងអស់ត្រូវកូនខ្មែរ ដែលមានឈាមជ័រជាកូនអ្នកកសិករ បានរុញច្រានទិវាដ៏ខ្មៅងងឹតនេះចេញចាក ពីស្បាយអន្ធការនិងសុបិន្តដ៏អាក្រក់នេះបាន ដែលចាប់ផ្តើមដោយសិទ្ធធានារស់រាន មានជីវិតជាកត្តាបឋម រីឯចំណែកសិទ្ធមនុស្សក៏ត្រូវកើតចេញ ពីសិទ្ធរស់រានមានជីវិតផងដែរ។ យើងចោលចក្ខុព្ធដ៏វេហារ បានឃើញកូនខ្មែរមួយរូប កំពុងតែជិះដ្រូនយ៉ាងសង្ហារ ប្រកបដោយទំនុកចិត្តខ្ពស់ បានឆ្នៃប្រតិដ្ឋឡើងដោយកូនខ្មែរ អមដោយកាមេរាកំពុងតែប្រម៉ាញ់ចាប់រូបភាព វាពិតជាអស្ចារ្យណាស់សម្រាប់កូនខ្មែរជំនាន់នេះ អាចឆ្នៃប្រតិដ្ឋបង្កើតបានជាស្នាដៃ ទុកសម្រាប់ជាធនធានប្រទេសជាតិ។ កិត្យានុភាពនេះត្រូវបាន សារព័ត៌មាន បរទេសគេបានចុះផ្សាយ និងកោតសរសើរអំពីគំនិតឆ្នៃប្រតិដ្ឋដ៏អស្ចារ្យនេះ។ ជាការពិតស្នាដៃទាំងអស់នេះមិនអាចកាត់ផ្តាច់ ចេញបានពីកត្តារួមផ្សំជាច្រើនបានឡើយ កត្តាដែលជាអាទិភាពគឺ ប្រទេសត្រូវបានប្រជាជនចូលរួមការពារសន្តិភាពទាំងអស់គ្នា សមនិងសុភាសិតថា រក្សាព្រៃបានមិនខ្វះទេអុសដុត។ Video

1 comment:

  1. Slots Cafe | the newest casino site
    Enjoy an 샌즈카지노 awesome choegocasino collection of casino slots and live dealer games from 1xbet leading providers at a truly impressive online casino! Play over 1600 of the latest slot

    ReplyDelete

Listing

Pages